មិនធ្លាប់​បានឃើញ​ ​បានឮ​ថា​ ​ព្រះរាជា​ ​ឬ​រាជមហាមាត្យ​ ​ដែល​កំពុង​ស្កប់ស្កល់​ ​មូល​មិត្ត​ ​ឲ្យ​គេ​បម្រើ​ ​ដោយ​កាមគុណ​ទាំង៥​ ​មិនទាន់​លះបង់​កាមតណ្ហា​ ​មិនទាន់​បន្ទោបង់​ ​នូវ​សេចក្តី​ក្តៅ​ក្តៅក្រហាយ​ព្រោះ​កាម​ ​ហើយ​ប្រាសចាក​សេច​ក្តី​សេ្រ​ក​ឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​ខាងក្នុង​ ​សម្រេចសម្រាន្ត​នៅ​ហើយ​ផង​ ​កំពុង​សម្រេចសម្រាន្ត​នៅ​ផង​ ​និង​សម្រេចសម្រាន្ត​នៅ​ផង​ដែរ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​កាលបើ​សមណព្រាហ្មណ៍​ណា​ ​ដែល​ប្រាសចាក​សេច​ក្តី​សេ្រ​ក​ឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​ខាងក្នុង​ ​សម្រេចសម្រាន្ត​នៅ​ផង​ ​កំពុង​សម្រេចសម្រាន្ត​នៅ​ផង​ ​និង​សម្រេចសម្រាន្ត​នៅ​ផង​ ​លុះតែ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​ជ្រាប​ច្បាស់​នូវ​ហេតុ​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​សេចក្តី​ត្រេកអរ​ផង​ ​នូវ​ទោស​ផង​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​សុទ្ធតែ​សម្រាប់​កាម​ទាំងឡាយ​ ​តាម​សេចក្តី​ពិត​ ​ទើប​លះបង់​នូវ​កាមតណ្ហា​ ​បន្ទោបង់​នូវ​សេចក្តី​ក្រៅ​ក្រហាយ​ព្រោះ​កាម​ ​ប្រាសចាក​សេច​ក្តី​សេ្រ​ក​ឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​ខាងក្នុង​ ​សម្រេចសម្រាន្ត​នៅ​ហើយ​ផង​ ​កំពុង​សម្រេចសម្រាន្ត​នៅ​ផង​ ​និង​សម្រេចសម្រាន្ត​នៅ​ផង​បាន​។
ថយ | ទំព័រទី ៧៩ | បន្ទាប់