ការ​រលត់​ទៅ​នៃជា​តិ​ ​ព្រោះ​រលត់​ភព​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ខ្លោចផ្សា​ចិត្ត​ ​រលត់​ទៅ​ ​ព្រោះ​រលត់​ជាតិ​ ​ការ​រលត់​ទៅ​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​ ​ដោយ​ប្រការ​យ៉ាងនេះ​។​
 [​៥៣​]​ ​កាលដែល​ព្រះអង្គ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មា​គ​ណ្ឌិយ​បរិ​ព្វា​ជ​ក​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូចជា​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​ជា​គេ​បើក​បង្ហាញ​ ​របស់​ដែល​បិទបាំង​ទុក​ ​ឬ​ប្រាប់ផ្លូវ​ ​ដល់​មនុស្ស​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​ទ្រោល​ប្រទីប​បំភ្លឺ​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ភ្នែកភ្លឺ​ ​រមែង​មើលឃើញ​រូប​ទាំងឡាយ​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាស​រណៈ​ ​ខ្ញុំ​ព្រះអង្គ​ ​គួរ​បាន​បព្វជ្ជា​ ​គួរ​បាន​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​បុគ្គល​ណា​ ​ធ្លាប់
ថយ | ទំព័រទី ៨៩ | បន្ទាប់