យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​លោកមា​នទី​បំផុត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​ ​យ៉ាងនេះ​ថា​ ​លោកមា​នទី​បំផុត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​លោក​មិន​មាន​ទីបំផុត​ ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​យ៉ាងនេះ​ថា​ ​លោក​មិន​មាន​ទីបំផុត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​នោះ​ជីវិត​ ​នោះ​សរីរៈ​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​ ​យ៉ាងនេះ​ថា​ ​នោះ​ជីវិត​ ​នោះ​សរីរៈ​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​នេះឯង​ជា​ពាក្យពិត​
ថយ | ទំព័រទី ៩ | បន្ទាប់