មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​គុណវិសេស​ ​ដ៏​ប្រសើរ​ ​ដ៏​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ​ ​ដែល​ពួក​កុលបុត្រ​ចេញ​ចាក​ផ្ទះ​ ​ដោយ​ប្រពៃ​ ​ហើយ​បួស​ក្នុង​ភេទ​ ​នៃ​បុគ្គល​មិន​មានផ្ទះ​ ​ដើម្បី​សេចក្តី​ត្រូវការ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​បានដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​បាន​នៅ​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ដើម្បី​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​មា​គ​ណ្ឌិយៈ​មាន​អាយុ​ ​ក៏បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​

​ចប់​ ​មា​គ​ណ្ឌិ​យសូ​ត្រ​ ​ទី៥​។​

ថយ | ទំព័រទី ៩១ | បន្ទាប់