​ស្តេច​មកដល់​ឱ​បាសាទ​គ្រាម​ហើយ​ ​ឥឡូវនេះ​ ​គង់នៅ​ក្នុង​សាលវ័ន​ ​ជា​ទេវ​វ័ន​ ​ជា​ខាងជើង​ឱ​បាសាទ​គ្រាម​ ​ជិត​ឱ​បាសាទ​គ្រាម​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ណាមួយ​ ​ដែល​មកដល់​គា​មក្ខេ​ត្ត​ ​របស់​យើង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​សុទ្ធតែ​ជា​ភ្ញៀវ​របស់​យើង​ ​ភ្ញៀវ​ហ្នឹងឯង​ ​ត្រូវតែ​យើង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​នែ​គ្នាយើង​ ​ក៏​ព្រះសមណគោតម​នេះឯង​ ​ស្តេច​មកដល់​ឱ​បាសាទ​គ្រាម​ហើយ​ ​ឥឡូវនេះ​ ​គង់​ក្នុង​សាលវ័ន​ ​ជា​ទេវ​វ័ន​ ​ជា​ខាងជើង​ឱ​បាសាទ​គ្រាម​ ​ជិត​ឱ​បាសាទ​គ្រាម​ ​ឯ​ព្រះសមណគោតម​ ​ជា​ភ្ញៀវ​របស់​យើង​ ​ភ្ញៀវ​ហ្នឹងឯង​ ​ក៏​ត្រូវតែ​យើង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ដោយហេតុនេះ​ហើយ​ ​បាន​ជា​មិន​គួរឲ្យ​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ចូល​មក​ចួប​នឹង​យើង​ឡើយ​ ​តាមពិត​ ​គួរតែ​ពួក​យើង​ ​ចូល​ទៅ​គាល់​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​វិញ​ ​នែ​គ្នាយើង​ ​ខ្ញុំ​ដឹងគុណ​ ​(​ដែល​គួរ​សរសើរ​)​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ត្រឹមតែ​ប៉ុណ្ណេះ​ឯង​ ​តែ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មិនមែន​មានគុណ​ដែល​គួរ​សរសើរ​ ​ត្រឹមតែ​ប៉ុណ្ណេះ​ទេ​ ​ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មានគុណ​ ​នឹង​រាប់​ ​នឹង​ប្រមាណ​ពុំ​បាន​ ​នែ​គ្នាយើង​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ទោះបី​ព្រះអង្គ​ប្រកបដោយ​អង្គ​តែ​មួយ​ៗ​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់