​ទុក្ខវេទនា​ ​របស់ខ្ញុំ​ព្រះករុណា​ ​រឹតតែ​ចំរើន​ឡើង​ ​មិន​មាន​ធូរ​ថយ​ទេ​ ​ចេះតែ​ចំរើន​ឡើង​ ​មិន​មាន​ស្រាក​ស្រាន្ត​ទេ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុរស​មាន​កំឡាំង​ ​យក​ព្រ័ត្រ​ដ៏​មាំ​ ​មក​ត្របែង​ក្បាល​ ​យ៉ាងណា​ ​បពិត្រ​ព្រះ​សារីបុត្រ​ ​ដ៏​ចំរើន​ ​សីស​វេទនា​ ​ក្នុង​ក្បាល​ខ្ញុំ​ ​ខ្លាំង​ហួសប្រមាណ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សរីរយន្ត​ខ្ញុំ​ព្រះករុណា​ ​អត់សង្កត់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ទុក្ខវេទនា​ ​របស់ខ្ញុំ​ព្រះករុណា​ ​រឹតតែ​ចំរើន​ឡើង​ ​មិន​ធូរ​ថយ​ទេ​ ​មានតែ​ចំរើន​ឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ប្រៀប​ដូច​អ្នកសម្លាប់​គោ​ ​ឬ​កូនសិស្ស​អ្នកសម្លាប់​គោ​ ​ដ៏​ឈ្លាសវៃ​ ​វះ​ពោះគោ​នឹង​កាំបិត​សំរាប់​អារ​គោ​ដ៏​មុត​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ខ្យល់​ទាំងឡាយ​ ​ខ្លាំង​ហួសប្រមាណ​ ​ក៏​អារ​ពោះ​ខ្ញុំ​ព្រះករុណា​ ​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សរីរយន្ត​ខ្ញុំ​ព្រះករុណា​ ​អត់សង្កត់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបាន​ស្រួលបួល​ទេ​ ​ទុក្ខវេទនា​ ​របស់ខ្ញុំ​ព្រះករុណា​ ​រឹតតែ​ចំរើន​ឡើង​ ​មិនបាន​ធូរ​ថយ​ទេ​ ​មានតែ​ចំរើន​ឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុរស​មាន​កំឡាំង​ពីរ​នាក់​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់