​គប្បី​សួរ​ព្រះសមណគោតម​ ​អំពី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​ឬ​ប្រយោជន៍​ក្នុង​លោកខាងមុខ​។​ ​ទើប​ព្រហ្មាយុ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ទៀត​ថា​ ​អាត្មាអញ​ ​ជា​បុគ្គល​ឈ្លាសវៃ​ ​ក្នុង​ប្រយោជន៍​បច្ចុប្បន្ន​ ​ឯ​ជន​ទាំងឡាយ​ដទៃទៀត​ ​តែង​សួរ​អាត្មាអញ​ ​អំពី​ប្រយោជន៍​បច្ចុប្បន្ន​ដែរ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​សួរ​ព្រះសមណគោតម​ ​អំពី​ប្រយោជន៍​ក្នុង​បរលោក​វិញ​ចុះ​។​ ​ទើប​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ពោល​សួរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ទាំងឡាយ​ថា​
​បុគ្គល​ដូចម្តេច​ ​ហៅថា​ព្រាហ្មណ៍​ ​បុគ្គល​ដូចម្តេច​ ​ហៅថា​ ​អ្នកចេះ​ចប់​នូវ​ត្រៃវេទ​ ​បុគ្គល​ដូចម្តេច​ ​ហៅថា​ ​អ្នកមាន​ត្រៃវិជ្ជា​ ​បុគ្គល​ដូចម្តេច​ ​ហៅថា​ ​អ្នកមាន​សួស្តី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដូចម្តេច​ ​ហៅថា​ ​ព្រះអរហន្ត​ ​បុគ្គល​ដូចម្តេច​ ​ហៅថា​ ​អ្នក​បរិបូណ៌​ ​ដោយ​គុណ​ទាំងអស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​បុគ្គល​ដូចម្តេច​ ​ហៅថា​ ​មុនិ​ ​បុគ្គល​ដូចម្តេច​ ​ដែល​ហៅថា​ ​ព្រះពុទ្ធ​។​
ថយ | ទំព័រទី ២៩ | បន្ទាប់