[២៥] គ្រានោះ ព្រះមានបុណ្យ មានសេចក្តីត្រិះរិះ ដូច្នេះថា សេលព្រាហ្មណ៍នេះ ឃើញមហាបុរិសលក្ខណៈ ទាំង៣២ប្រការ របស់តថាគត ដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈ ២ប្រការ ប៉ុណ្ណោះ ក៏មានសេចក្តីសង្ស័យ ងឿងឆ្ងល់ មិនអស់ចិត្ត មិនជ្រះថ្លាស៊ប់ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ជិវ្ហាដ៏ល្មម១។ ទើបព្រះមានបុណ្យ សំដែងនូវឥទ្ធានុភាព មានសភាពដូច្នោះ ឲ្យសេលព្រាហ្មណ៍ បានឃើញអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ដែលឋិតនៅក្នុងស្រោមរបស់ព្រះអង្គ។ លំដាប់ពីនោះមក ព្រះមានព្រះភាគ ទ្រង់លៀនព្រះជិវ្ហា ឲ្យទៅដដុសនឹងរន្ធព្រះកាណ៌ទាំងពីរផង ឲ្យទៅដដុសនឹងរន្ធព្រះនាសិកទាំងពីរផង មិនតែប៉ុណ្ណោះ ទ្រង់បញ្ចេញព្រះជិវ្ហា ទៅបាំងមណ្ឌល នៃព្រះនលាដទាំងអស់ផង។
[២៦] គ្រានោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២ប្រការ ពេញលេញ ឥតខ្វះខាតមែនហើយ តែអាត្មាអញ មិនទាន់ស្គាល់ព្រះសមណគោតមនោះ ថាជាព្រះពុទ្ធ ឬមិនមែនជាព្រះពុទ្ធនៅ