ពេទ្យវះ (ដ៏ប្រសើរ) មានព្យាយាមធំ ទ្រង់មានព្រះពុទ្ធដីកាមកទាំងប៉ុន្មាន ដូចជាសីហៈបន្លឺក្នុងព្រៃ នរណាបានឃើញព្រះសាស្តា មានសភាពជាបុគ្គលប្រសើរ កន្លងបង់នូវសេចក្តីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ និងសេនានៃមារហើយ (ដូចម្តេចឡើយ) នឹងអត់ទ្រាំមិនជ្រះថ្លាបាន សូម្បីជនអ្នកកើតក្នុងត្រកូលដ៏ថោកទាប (ក៏គង់ជ្រះថ្លា នឹងព្រះអង្គដែរ) អ្នកណាចូលចិត្តតាមខ្ញុំ អ្នកនោះចូរមក អ្នកណាមិនចូលចិត្តទេ អ្នកនោះចូរទៅចុះ ខ្ញុំនឹងបួសក្នុងសំណាក់ នៃព្រះសម្ពុទ្ធ ព្រះអង្គ មានប្រាជ្ញាដ៏ប្រសើរ ក្នុងទីនេះហើយ ពួកមាណពទាំងអស់ ក៏និយាយនឹងសេលព្រាហ្មណ៍ថា បើលោកដ៏ចម្រើន ពេញចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ យើងទាំងឡាយ ក៏នឹងបួសក្នុងសំណាក់ព្រះសម្ពុទ្ធ ទ្រង់មានប្រាជ្ញាដ៏ប្រសើរដែរ (សេលព្រាហ្មណ៍ក្រាបបង្គំទូលថា) ព្រាហ្មណ៍ទាំង ៣០០នាក់នេះ លើក