​ច្បាស់​ហើយ​ ​មគ្គសច្ច​ ​ដែល​តថាគត​ត្រូវ​អប់រំ​ ​ក៏​តថាគត​ ​បាន​អប់រំ​ហើយ​ ​សមុទយសច្ច​ ​ដែល​តថាគត​ត្រូវ​លះបង់​ ​ក៏​តថាគត​ ​បាន​លះបង់​ហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ឈ្មោះថា​ ​ព្រះពុទ្ធ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​នាំ​បង់​ ​ជម្រះ​បង់​ ​នូវ​សេចក្តី​សង្ស័យ​ ​ក្នុង​តថាគត​ចេញ​ ​ការ​ចួប​ប្រទះ​នឹង​ព្រះសម្ពុទ្ធ​ទាំង​ឡាយ​រឿយ​ៗ​ ​គេ​មិន​ងាយ​នឹង​បានទេ​ ​ការ​កើត​ប្រាកដ​ឡើង​ ​ក្នុង​លោ​ក​រឿយ​ៗ​ ​នៃ​ព្រះសម្ពុទ្ធ​ទាំងឡាយ​ ​ក៏​គេ​មិន​ងាយ​នឹង​បាន​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ហ្នឹងឯង​ ​ជា​ព្រះពុទ្ធ​ ​ជា​ពេទ្យ​វះ​ ​មិន​មាន​ពេទ្យ​ដទៃ​ប្រសើរ​ជាង​ឡើយ​ ​មាន​សភាព​ជា​អ្នក​ប្រសើរ​ ​កន្លង​បង់​នូវ​សេចក្តី​ប្រៀបផ្ទឹម​ ​ជា​អ្នក​ញាំញី​នូវ​មារ​ ​នឹង​សេនា​របស់​មារ​ ​ធ្វើ​ពួក​សត្រូវ​ទាំងអស់​ ​ឲ្យ​លុះ​ក្នុង​អំណាច​បាន​ ​ឥតមាន​ភ័យ​អំពីអ្វី​ ​រមែង​រីករាយ​ ​ទើប​សេល​ព្រាហ្មណ៍​ ​និយាយ​នឹង​ពួក​មាណព​ទាំងនោះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចម្រើន​ ​ចូរ​អ្នក​ទាំងឡាយ​ស្តាប់​ ​នូវ​ព្រះពុទ្ធដីកា​នេះ​ចុះ​ ​ព្រះ​មាន​ចក្ខុ​ ​ជា​
ថយ | ទំព័រទី ៤៩ | បន្ទាប់