កំបង់អញ្ជលីសូមផ្នួស បពិត្រព្រះមានបុណ្យ យើងទាំងឡាយ នឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះអង្គ (ព្រះមានព្រះភាគត្រាស់ថា ម្នាលសេលព្រាហ្មណ៍) ព្រហ្មចរិយៈ ដែលតថាគតសំដែង ដោយប្រពៃហើយ ជាព្រហ្មចរិយៈ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រហែសធ្វេស ជាអ្នកសិក្សា ជាបព្វជ្ជាមិនសោះសូន្យទេ។ សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។
[២៧] លុះកន្លងរាត្រីនោះហើយ លំដាប់នោះ កេណិយជដិល ក៏ញុំាងពួកមនុស្ស ឲ្យចាត់ចែងខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ក្នុងអាស្រមរបស់ខ្លួន ហើយឲ្យមនុស្សទៅក្រាបបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលវេលាដល់ហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានបុណ្យទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់ស្តេចចូលទៅឯអាស្រម របស់កេណិយជដិល លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ