​ពេទ្យ​វះ​ ​(​ដ៏​ប្រសើរ​)​ ​មាន​ព្យាយាម​ធំ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​មក​ទាំងប៉ុន្មាន​ ​ដូចជា​សីហៈ​បន្លឺ​ក្នុង​ព្រៃ​ ​នរណា​បានឃើញ​ព្រះ​សាស្តា​ ​មាន​សភាព​ជា​បុគ្គល​ប្រសើរ​ ​កន្លង​បង់​នូវ​សេចក្តី​ប្រៀបផ្ទឹម​ ​ជា​អ្នក​ញាំញី​នូវ​មារ​ ​និង​សេនា​នៃ​មារ​ហើយ​ ​(​ដូចម្តេច​ឡើយ​)​ ​នឹង​អត់ទ្រាំ​មិន​ជ្រះថ្លា​បាន​ ​សូម្បី​ជន​អ្នក​កើត​ក្នុង​ត្រកូល​ដ៏​ថោកទាប​ ​(​ក៏​គង់​ជ្រះថ្លា​ ​នឹង​ព្រះអង្គ​ដែរ​)​ ​អ្នកណា​ចូលចិត្ត​តាមខ្ញុំ​ ​អ្នកនោះ​ចូរ​មក​ ​អ្នកណា​មិន​ចូលចិត្ត​ទេ​ ​អ្នកនោះ​ចូរ​ទៅចុះ​ ​ខ្ញុំ​នឹង​បួស​ក្នុង​សំណាក់​ ​នៃ​ព្រះសម្ពុទ្ធ​ ​ព្រះអង្គ​ ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ក្នុង​ទីនេះ​ហើយ​ ​ពួក​មាណព​ទាំងអស់​ ​ក៏​និយាយ​នឹង​សេល​ព្រាហ្មណ៍​ថា​ ​បើ​លោក​ដ៏​ចម្រើន​ ​ពេញចិត្ត​នឹង​សាសនា​ ​របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាងនេះ​ ​យើង​ទាំងឡាយ​ ​ក៏​នឹង​បួស​ក្នុង​សំណាក់​ព្រះសម្ពុទ្ធ​ ​ទ្រង់​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ដែរ​ ​(​សេល​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​)​ ​ព្រាហ្មណ៍​ទាំង​ ​៣០០នាក់​នេះ​ ​លើក​
ថយ | ទំព័រទី ៥០ | បន្ទាប់