ស្វែងរកមាសប្រាក់ក្តី បរិស័ទណា ដែលមិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល បានលះបង់កូនប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួសក្តី អ្នកពិចារណាបុគ្គលនេះមើល តើណាប្រសើរជាង ក្នុងបរិស័ទណា។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិនប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនប្រកបរឿយៗ នូវការព្យាយាម កំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលតែសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បរិស័ទណា មិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល លះបង់កូន និងប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ រួចចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ខ្ញុំពិចារណាមើលឃើញតែបុគ្គលនេះ គ្រាន់បើជាង ក្នុងបរិស័ទនេះ។ ឧទេនភិក្ខុឆ្លើយថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ អាត្មាបានដឹងសំដីរបស់អ្នក យ៉ាងនេះថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌ គ្មានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួសនេះ យ៉ាងនេះ