​ជា​អចេលក៍​ ​(​អាក្រាត​)​ ​លះបង់​មារយាទ​ល្អ​ ​ស៊ី​លិទ្ធ​ដៃ​ ​(​និង​ជម្រះ​ឧច្ចារៈ​ដោយ​ម្រាមដៃ​)​ ​បើ​មាន​គេ​ហៅថា​ ​ចូរ​មក​ ​ក៏​មិន​មក​ ​គេ​ឃាត់​ថា​ឈប់​ ​ក៏​មិនឈប់​ ​មិន​ត្រេកអរ​នឹង​ភត្ត​ ​ដែលគេ​នាំមក​មុន​ ​មិន​ត្រេកអរ​នឹង​ភត្ត​ ​ដែលគេ​ធ្វើ​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​កិច្ច​និមន្តន៍​ ​អចេលក៍​នោះ​ ​មិន​ទទួល​ភត្ត​អំពី​មាត់ឆ្នាំង​ ​មិន​ទទួល​ភត្ត​អំពី​មាត់​កញ្ជើ​ ​មិន​ទទួល​ភត្ត​ដែលគេ​នាំមក​កន្លង​ធរណីទ្វារ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​កំណាត់ឈើ​ ​មិន​ទទួល​ភត្ត​ដែលគេ​នាំមក​កន្លង​អង្រែ​ ​មិន​ទទួល​ភត្ត​របស់​មនុស្ស​ពីរ​នាក់​កំពុង​បរិភោគ​ ​មិន​ទទួល​ភត្ត​របស់​ស្រី​មានគភ៌​ ​មិន​ទទួល​ភត្ត​របស់​ស្រី​ ​ដែល​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ភត្ត​របស់​ស្រី​ ​ដែល​នៅ​កំពុង​នៅ​រួម​នឹង​បុរស​ ​មិន​ទទួល​ភត្ត​ ​ដែល​ពួក​សាវ័ក​អចេលក៍​អង្គាស​មក​ ​មិន​ទទួល​ភត្ត​ក្នុង​ទី​ដែល​មាន​ឆ្កែ​ចាំ​ ​មិន​ទទួល​ភត្ត​ក្នុង​ទី​ដែល​មាន​រុយរោម​ ​មិន​ស៊ី​ត្រី​ ​មិន​ស៊ីសាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ថ្នាំ​ ​ដែល​ត្រាំ​ដោយ​ស្រូវ​ទាំងពួង​ ​អចេលក៍​នោះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​មួយ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​មួយ​ពំនូត​ខ្លះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​ពីរ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ពីរ​ពំនូត​ខ្លះ​។​បេ​។​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ៧​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់