​ជា​អ្នក​ស្គាល់​នូវ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ​ ​អង្គុយ​នៅក្នុង​ប្រជុំ​បរិស័ទ​នោះ​។​ ​មាណព​នោះ​ ​ក៏​និយាយស្កាត់​សំដី​របស់​ពួក​ព្រា​ហ្ម​ណ៍​ចាស់​ៗ​ ​ដែល​កំពុងតែ​ប្រឹក្សា​ ​ទៅ​រក​ព្រះមានព្រះភាគ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ឃាត់​កាប​ទិ​ក​មាណព​ថា​ ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​កុំ​និយាយស្កាត់​សំដី​ ​របស់​ពួក​ព្រា​ហ្ម​ណ៍​ចាស់​ៗ​ ​ដែល​កំពុងតែ​ប្រឹក្សា​ឡើយ​ ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ចូរ​បង្អង់​ចាំ​ឲ្យ​ចប់​សំដី​គេ​សិន​។​
 [​៦៩​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ចង្កី​ព្រាហ្មណ៍​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​កុំ​ឃាត់​កាប​ទិ​ក​មាណព​ឡើយ​ ​ដ្បិត​កាប​ទិ​ក​មាណព​ ​ជា​កុលបុត្រ​ផង​ ​ជា​ពហុស្សូត​ផង​ ​កាប​ទិ​ក​មាណព​ ​ជា​បណ្ឌិត​ផង​ ​កាប​ទិ​ក​មាណព​ ​ជា​អ្នក​និយាយ​ពាក្យពីរោះ​ផង​ ​កាប​ទិ​ក​មាណព​ ​អាច​នឹង​ប្រឹក្សា​ក្នុង​ពាក្យ​នោះ​ ​ជាមួយនឹង​ព្រះ​គោតម​ដ៏​ចំរើន​បាន​ផង​។​ ​ទើប​ព្រះ​
ថយ | ទំព័រទី ១២៧ | បន្ទាប់