​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ដ៏​ធំ​ទូលាយ​ ​រក​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងមូល​ ​ក្នុង​ទិស​ទាំងពួង​ ​ដោយ​យក​ខ្លួន​ ​ទៅ​ប្រៀប​នឹង​សត្វ​ទាំងពួង​ ​ម្នាល​ធន​ញ្ជា​និ​ ​នេះឯង​ ​ក៏​ជា​ផ្លូវ​ប្រព្រឹត្ត​ដើម្បី​កើត​រួម​នឹង​ពួក​ព្រហ្ម​។​ ​ធន​ញ្ជា​និ​ផ្តាំ​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​លោកម្ចាស់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានបុណ្យ​ដោយ​ត្បូង​ ​តាម​ពាក្យ​របស់ខ្ញុំ​ព្រះករុណា​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខវេទនា​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​គាត់​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះមានបុណ្យ​ដោយ​ត្បូង​។​
 [​១១៩​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​កាលបើ​មាន​កិច្ច​ ​ដែល​លោក​ត្រូវ​ធ្វើ​តទៅទៀត​ ​ក៏​ញុំាង​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោកទាប​ ​រួច​ក្រោក​ចាក​អាសនៈ​ ​ហើយក៏​ចេញទៅ​។​ ​គ្រានោះ​ឯង​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​កាលបើ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​និមន្ត​ចេញទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​ធ្វើ​មរណកាល​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់