​ហើយ​ទៅ​កើត​ឯ​ព្រហ្មលោក​។​ ​គ្រានោះ​ ​ព្រះមានបុណ្យ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្រ​នុ៎ះ​ ​កាលបើ​មាន​កិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ​តទៅទៀត​ ​ក៏​ញុំាង​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោកទាប​ ​រួច​ក្រោក​ចាក​អាសនៈ​ ​ចេញ​មក​។​
 [​១២០​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខវេទនា​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​គាត់​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ថា​ ​ហៃ​សារីបុត្រ​ ​កាលបើ​កិច្ច​ដែល​អ្នក​ត្រូវ​ធ្វើ​តទៅទៀត​នៅ​មាន​ ​ហេតុ​ម្តេច​ ​ក៏​អ្ន​កញុំាង​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោកទាប​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់