ជាអ្នកឮតាមៗគ្នា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ដោយការឮតាមៗគ្នានោះ ដូចយ៉ាងពួកព្រាហ្មណ៍ អ្នកបានត្រៃវិជ្ជា។ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ដូចយ៉ាងបុគ្គលអ្នកត្រិះរិះ ពិចារណាជាប្រក្រតី។ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ម្នាលភារទ្វាជៈ ក្នុងសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ