​[​១៧៦​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សគារវ​មាណព​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុគ្គល​ ​ផ្ងារ​ឡើង​នូវ​របស់​ដែលគេ​ផ្កាប់​ទុក​ ​ឬ​បើក​ឡើង​នូវ​របស់​ដែលគេ​បិទបាំង​ ​ឬ​ប្រាប់ផ្លូវ​ដល់​បុគ្គល​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​នូវ​ប្រទីប​ ​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ចក្ខុ​ ​រមែង​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​យ៉ាងណាមិញ​ ​ឯ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​ទាំង​ព្រះធម៌​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់