ហត្ថិរ័តន៍ អស្សរ័តន៍ មណិរ័តន៍ ឥត្ថីរ័តន៍ គហបតិរ័តន៍ និងបរិនាយករ័តន៍ ជាគំរប់៧ មួយទៀត មហាបុរសនោះ មានរាជបុត្រច្រើន ជាងពាន់ ជាបុត្រដ៏ក្លៀវក្លា មានសភាពជាអ្នកប្រកបដោយព្យាយាម អាចញាំញី នូវសេនារបស់ស្តេចដទៃបាន មហាបុរសនោះ ត្រួតត្រា នូវផែនដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាឡើយ បើមហាបុរសនោះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដំបូល គឺកិលេសបើកហើយ ម្នាលកេណិយៈដ៏ចំរើន ចុះឥឡូវនេះ ព្រះគោតមដ៏ចំរើន ជាអរហន្ត សម្មាសម្ពុទ្ធនោះ នៅឯណា។
[២៤] កាលបើសេលព្រាហ្មណ៍ និយាយយ៉ាងនេះហើយ កេណិយជដិល លើកដៃខាងស្តាំឡើង និយាយប្រាប់សេលព្រាហ្មណ៍ ដូច្នេះថា បពិត្រលោកសេលៈដ៏ចម្រើន ព្រះអង្គគង់នៅឯជួរព្រៃ មានពណ៌ខៀវៗឯណោះ។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលទៅគាល់ព្រះមានបុណ្យ ជាមួយនឹងពួកមាណពជំទង់ ៣០០នាក់។ ទើបសេលព្រាហ្មណ៍