​កំបង់​អញ្ជលី​សូម​ផ្នួស​ ​បពិត្រ​ព្រះមានបុណ្យ​ ​យើង​ទាំងឡាយ​ ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះអង្គ​ ​(​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​សេល​ព្រាហ្មណ៍​)​ ​ព្រហ្មចរិយៈ​ ​ដែល​តថាគត​សំដែង​ ​ដោយ​ប្រពៃ​ហើយ​ ​ជា​ព្រហ្មចរិយៈ​ ​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ឲ្យផល​មិន​រង់ចាំ​កាល​ ​បព្វជ្ជា​របស់​បុគ្គល​អ្នក​មិន​ប្រហែសធ្វេស​ ​ជា​អ្នក​សិក្សា​ ​ជា​បព្វជ្ជា​មិន​សោះសូន្យ​ទេ​។​ ​សេល​ព្រាហ្មណ៍​ ​ព្រមទាំង​បរិស័ទ​ ​ក៏បាន​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​

 [​២៧​]​ ​លុះ​កន្លង​រាត្រី​នោះ​ហើយ​ ​លំដាប់នោះ​ ​កេ​ណិ​យ​ជដិល​ ​ក៏​ញុំាង​ពួក​មនុស្ស​ ​ឲ្យ​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ក្នុង​អាស្រម​របស់​ខ្លួន​ ​ហើយ​ឲ្យ​មនុស្ស​ទៅ​ក្រាបបង្គំទូល​ភត្តកាល​ ​ដល់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាល​វេលា​ដល់ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះមានបុណ្យ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ទ្រង់​ស្តេច​ចូល​ទៅ​ឯ​អាស្រម​ ​របស់​កេ​ណិ​យ​ជដិល​ ​លុះ​ទ្រង់​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់