បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត មានសភាពយ៉ាងនោះ បុគ្គលគួរសេព។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត ថាមានពីរយ៉ាង គឺធម្មារម្មណ៍គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺទ្រង់ត្រាស់សំដៅហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតសង្ខេប ដែលព្រះមានព្រះភាគ មិនទ្រង់ចែករំលែកសេចក្តីដោយពិស្តារ នេះឯង ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារយ៉ាងនេះ។
[២២៩] ម្នាលសារីបុត្រ ត្រូវហើយៗ ម្នាលសារីបុត្រ ត្រូវហើយ ភាសិតសង្ខេប ដែលតថាគត មិនបានចែករំលែកសេចក្តីដោយពិស្តារនេះ អ្នកយល់សេចក្តីដោយពិស្តារយ៉ាងនេះបាន។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវរូប ដែលត្រូវឃើញដោយភ្នែក ថាមានពីរយ៉ាង គឺរូបគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើតថាគតសំដែងសំដៅហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវរូប ដែលត្រូវដឹងដោយភ្នែក មានសភាពយ៉ាងណា អកុសលធម៌ទាំង