ដូច្នេះ​នុ៎ះ​ ​គឺ​ទ្រង់​ត្រាស់​សំដៅ​ហេតុនេះ​ឯង​។​បេ​។​ ​សំឡេង​ដែល​ត្រូវ​ដឹង​ដោយ​ត្រចៀក​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​បេ​។​ ​សំឡេង​ដែល​ត្រូវ​ដឹង​ដោយ​ត្រចៀក​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​បេ​។​ ​ក្លិន​ដែល​ត្រូវ​ដឹង​ដោយ​ច្រមុះ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​បេ​។​ ​ក្លិន​ដែល​ត្រូវ​ដឹង​ដោយ​ច្រមុះ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​បេ​។​ ​រស​ដែល​ត្រូវ​ដឹង​ដោយ​អណ្តាត​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​បេ​។​ ​រស​ដែល​ត្រូវ​ដឹង​ដោយ​អណ្តាត​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​បេ​។​ ​ផោដ្ឋព្វៈ​ ​ដែល​ត្រូវ​ដឹង​ដោយ​កាយ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​បេ​។​ ​ផោដ្ឋព្វៈ​ ​ដែល​ត្រូវ​ដឹង​ដោយ​កាយ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​បេ​។​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​ធម្មារម្មណ៍​ ​ដែល​គួរ​ដឹង​ដោយចិត្ត​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ធម្មារម្មណ៍​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ដូច្នេះ​នុ៎ះ​ ​តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ធម្មារម្មណ៍​ ​ដែល​គួរ​ដឹង​ដោយចិត្ត​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​ធម្មារម្មណ៍​ដែល​គួរ​ដឹង​ដោយចិត្ត​ ​មាន​សភាព​យ៉ាងនោះ
ថយ | ទំព័រទី ២៩៩ | បន្ទាប់