[​៦១​]​ ​ម្នាល​អានន្ទ​ ​ចុះ​អ​មូឡ្ហ​វិន័យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​ ​ចោទ​ភិក្ខុ​ដោយ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ថា​ ​លោក​មាន​អាយុ​ ​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​លោក​ត្រូវហើយ​ ​ឃើញ​ឬទេ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​ខ្ញុំ​ត្រូវហើយ​ ​មិនឃើញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ភិក្ខុ​នេះ​ ​ដែល​កំពុង​បណ្តោះ​បណ្តៃ​ ​មិន​ឲ្យ​បណ្តោះ​បណ្តៃ​បាន​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ណ្ហើយ​ ​លោក​ចូរ​ទទួលដឹង​ដោយ​ស្រួល​ចុះ​ ​បើ​លោក​រលឹក​ឃើញ​ ​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​លោក​ត្រូវហើយ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ ​កាលដែល​ខ្ញុំ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​នោះ​ ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​បាន​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​ដែល​មិនមែន​ជា​របស់​សមណៈ​ជា​
ថយ | ទំព័រទី ១០៥ | បន្ទាប់