វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ភិក្ខុ​នោះ​ ​ត្រេកអរ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​ថា​ ​ពីរោះ​ហើយ​ព្រះអង្គ​ ​ហើយក៏​សួរ​ប្រស្នា​ ​ចំពោះ​ព្រះមានព្រះភាគ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាទានក្ខន្ធ​ទាំង៥នេះ​ ​មាន​អ្វី​ជា​មូលហេតុ​។​ ​ម្នាល​ភិក្ខុ​ ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​មាន​ឆន្ទៈ​ ​(​សេចក្តី​ប្រាថ្នា​)​ ​ជា​មូលហេតុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាទាន​នោះ​ឯង​ ​គឺ​ឧបាទានក្ខន្ធ​ទាំង៥នោះ​ឬ​ ​ឬថា​ឧបាទាន​ដទៃ​អំពី​ឧបាទានក្ខន្ធ​ទាំង៥​។​ ​ម្នាល​ភិក្ខុ​ ​ឧបាទាន​នោះ​ឯង​ ​មិនមែន​ជា​ឧបាទានក្ខន្ធ​ទាំង៥នោះ​ទេ​ ​មួយទៀត​ ​ឧបាទាន​មិនមែន​ជា​ដទៃ​ ​អំពី​ឧបាទានក្ខន្ធ​ទាំង៥ឡើយ​ ​ម្នាល​ភិក្ខុ​ ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំង៥ណា​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំង៥នោះ​ ​ឈ្មោះថា​ ​ឧបាទាន​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់