ចូឡ​បុ​ណ្ណ​ម​សូត្រ​ ​ទី១០​


 [​១៣០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​មិគា​រមាតុ​ប្រាសាទ​ ​ក្នុង​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​ទ្រង់​គង់​ក្នុង​ទីវាល​ស្រឡះ​ ​ក្នុង​វេលា​រាត្រី​ ​ដែល​មាន​ព្រះចន្ទ​ពេញវង់​ ​ជា​ថ្ងៃឧបោសថ​ទី១៥​។​
 [​១៣១​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ចំពោះ​ទៅ​ភិក្ខុសង្ឃ​ដែល​នៅ​ស្ងៀម​ ​ក៏​មាន​ព្រះបន្ទូល​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​អាច​ស្គាល់​នូវ​អសប្បុរស​ថា​ ​អ្នកនេះ​ជា​អសប្បុរស​ដែរ​ឬ​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មិន​ស្គាល់​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ទេ​ ​ត្រង់​ដែល​អសប្បុរស​ ​អាច​ស្គាល់​នូវ​អសប្បុរស​ថា​ ​អ្នកនេះ​ ​ជា​អសប្បុរស​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់