ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អសប្បុរស​ ​អាច​ស្គាល់​នូវ​សប្បុរស​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​ដែរ​ឬ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មិន​អាច​ស្គាល់​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ដែរ​ ​ត្រង់​ដែល​អសប្បុរស​ ​អាច​ស្គាល់​នូវ​សប្បុរស​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​។​
 ​[​១៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​ជា​អ្នក​ប្រកបដោយ​អសទ្ធម្ម​ ​(​ធម៌​ដ៏​លាមក​)​ ​មានការ​សេពគប់​ជា​អសប្បុរស​ ​មានគំនិត​ជា​អសប្បុរស​ ​មាន​សេចក្តី​ប្រឹក្សា​ជា​អសប្បុរស​ ​មាន​វាចា​ជា​អសប្បុរស​ ​មានការ​ងារ​ជា​អសប្បុរស​ ​មាន​ទិដ្ឋិ​ជា​អសប្បុរស​ ​តែង​ឲ្យ​ទាន​ជា​អសប្បុរស​។​
 [​១៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​ប្រកបដោយ​អសទ្ធម្ម​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ក្នុង​លោក​នេះ​ ​មិន​មាន​សទ្ធា​ ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​ជា​អ្នកចេះដឹង​តិច​ ​ខ្ជិលច្រអូស​ ​ភ្លេចស្មារតី​ ​ឥត​បញ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​ប្រកបដោយ​អសទ្ធម្ម​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់