[​១៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​រមែង​ប្រកបដោយ​ព្រះ​សទ្ធម្ម​ ​ជា​អ្នកមាន​ការសេពគប់​ជា​សប្បុរស​ ​មានគំនិត​ជា​សប្បុរស​ ​មាន​សេចក្តី​ប្រឹក្សា​ជា​សប្បុរស​ ​មាន​វាចា​ជា​សប្បុរស​ ​មានការ​ងារ​ជា​សប្បុរស​ ​មាន​ទិដ្ឋិ​ជា​សប្បុរស​ ​តែង​ឲ្យ​នូវ​ទាន​ជា​សប្បុរស​។​
 [​១៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​ប្រកបដោយ​ព្រះ​សទ្ធម្ម​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​ខ្លាច​បាប​ ​ជា​អ្នកចេះដឹង​ច្រើន​ ​មាន​ព្យាយាម​តឹងតែង​ ​មានស្មារតី​តម្កល់​ខ្ជាប់​ ​មាន​បញ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​រមែង​ប្រកបដោយ​ព្រះ​សទ្ធម្ម​ ​យ៉ាងនេះ​ឯង​។​
 [​១៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​មានការ​សេពគប់​ជា​សប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​មាន​សទ្ធា​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​ខ្លាច​បាប​ ​ជា​អ្នកចេះដឹង​ច្រើន​ ​មាន​ព្យាយាម​តឹងតែង​ ​មានស្មារតី​តម្កល់​ខ្ជាប់​ ​មាន​បញ្ញា​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​រមែង​បាន​ជា​មិត្ត​ ​ជា​សំឡាញ់​ ​នៃ​សប្បុរស​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​មានការ​សេពគប់​ជា​សប្បុរស​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់