[​១៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សារីបុត្រ​ ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​ផង​ ​ជា​អ្នក​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានស្មារតី​ផង​ ​មានសម្បជញ្ញៈ​ផង​ ​ទទួល​នូវ​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​ ​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​។​ ​ធម៌​ទាំងឡាយ​ ​គឺ​ឧបេក្ខា​ ​សុខៈ​ ​សតិ​ ​សម្បជញ្ញៈ​ ​ចិ​ត្តេ​ក​គ្គ​តា​ ​ផស្សៈ​ ​វេទនា​ ​សញ្ញា​ ​ចេតនា​ ​វិញ្ញាណ​ ​ឆន្ទៈ​ ​អធិ​មោក្ខៈ​ ​វីរិយៈ​ ​សតិ​ ​ឧបេក្ខា​ ​និង​មនសិ​កា​រៈ​ណា​ ​ដែល​មាន​ក្នុង​តតិយជ្ឈាន​ ​ធម៌​ទាំងនោះ​ ​សារីបុត្រ​ ​បាន​កំណត់​តាមលំដាប់​ហើយ​ ​ធម៌​ទាំងនោះ​ ​ដែល​សារីបុត្រ​ដឹង​ច្បាស់​ ​ក៏​កើតឡើង​ ​ដឹង​ច្បាស់​ក៏​តាំង​ឡើង​ ​ដឹង​ច្បាស់​ ​ក៏​ដល់​នូវ​កិរិយា​រលត់​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ធម៌​ទាំងនេះ​មិនដែល​មាន​ ​ត្រឡប់ជា​មាន​ ​មាន​ហើយ​ ​ត្រឡប់ជា​គ្មាន​វិញ​។​ ​សារីបុត្រ​នោះ​ ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​នៅ​ ​មិន​ជាប់​នៅ​ ​ក្នុង​ធម៌​ទាំងនោះ​ ​ជា​អ្នក​រួច​ស្រឡះ​ ​(​ចាក​កាម​រាគៈ​)​ ​ប្រាសចាក​ ​(​យោ​គៈ​)​ ​មានចិត្ត​មិន​រពើតរពើង​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ថា​ ​និស្សរណ​ធម៌​ ​គឺ​ការ​រលាស់ខ្លួន​ ​ចេញ​ចាក​ភព​ ​នៅ​មានត​ទៅទៀត​។​ ​ការ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​និស្សរណ​ធម៌​នោះ​ ​តែង​មានដល់​សារីបុត្រ​នោះ​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់