គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ច្រើន​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ដែល​ឲ្យផល​ ​កម្ម​នោះ​ ​គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមកុំ​ឲ្យផល​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ដែល​មិន​ឲ្យផល​ ​កម្ម​នោះ​ ​គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​វិញ​បាន​ឡើយ​។​ ​កាលបើ​បំបែរ​មិនបាន​យ៉ាងនេះ​ ​សេចក្តី​ប្រឹងប្រែង​ ​និង​សេចក្តី​ព្យាយាម​ ​របស់​ពួក​និគ្រន្ថ​មាន​អាយុ​ ​ក៏​ទៅជា​ឥត​ផល​ ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​ ​តែង​និយាយ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យធំ​ ​ពាក្យ​តូច​ ​មាន១០ប្រការ​ ​ដែល​ប្រកបដោយ​ហេតុ​ ​រមែង​មកកាន់​ទី​ ​ដែល​គួរឲ្យ​វិញ្ញូ​ជន​ ​តិះដៀល​ ​នូវ​ពួក​និគ្រន្ថ​ ​ជា​អ្នក​និយាយ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​ ​បើ​សត្វ​ទាំងឡាយ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​កម្ម​ ​ដែល​ខ្លួន​បាន​ធ្វើ​ទុក​ ​ក្នុង​កាលមុន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​ជា​អ្នកធ្វើ​អំពើអាក្រក់​ទុក​ក្នុង​កាលមុន​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​
ថយ | ទំព័រទី ២២ | បន្ទាប់