ដល់​នូវ​ការ​ស្ទាត់​ ​ដល់​នូវ​កិរិយា​សម្រេច​ ​ក្នុង​បញ្ញា​ដ៏​ប្រសើរ​ ​ដល់​នូវ​ការ​ស្ទាត់​ ​ដល់​នូវ​កិរិយា​សម្រេច​ក្នុង​វិមុត្តិ​ដ៏​ប្រសើរ​ ​ដែល​មហាជន​តែង​និយាយ​សរសើរ​ ​នូវ​ភិក្ខុ​នោះ​ ​គឺ​សារីបុត្រ​ហ្នឹងឯង​ថា​ ​(​សារីបុត្រ​នេះ​)​ ​ដល់​នូវ​ការ​ស្ទាត់​ ​ដល់​នូវ​កិរិយា​សម្រេច​ ​ក្នុង​សីល​ដ៏​ប្រសើរ​ ​ដល់​នូវ​ការ​ស្ទាត់​ ​ដល់​នូវ​កិរិយា​សម្រេច​ក្នុង​សមាធិ​ដ៏​ប្រសើរ​ ​ដល់​នូវ​ការ​ស្ទាត់​ ​ដល់​នូវ​កិរិយា​សម្រេច​ ​ក្នុង​បញ្ញា​ដ៏​ប្រសើរ​ ​ដល់​នូវ​ការ​ស្ទាត់​ ​ដល់​នូវ​កិរិយា​សម្រេច​ក្នុង​វិមុត្តិ​ដ៏​ប្រសើរ​។​
 [​១៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាជន​ ​តែង​និយាយ​សរសើរ​ភិក្ខុ​ណា​ថា​ ​(​ភិក្ខុ​នេះ​)​ ​ជា​បុត្រ​ ​ជា​ឱរស​របស់​ព្រះមានព្រះភាគ​ ​កើត​ពី​ព្រះ​ឱស្ឋ​របស់​ព្រះមានព្រះភាគ​ ​កើតអំពី​ធម៌​ ​ធម៌​និម្មិត​ឲ្យ​មក​ ​មានធម៌​ជា​មត៌ក​ ​មិនមែន​មាន​អាមិសៈ​ជា​មត៌ក​ឡើយ​ ​ដែល​មហាជន​តែង​និយាយ​សរសើរ​ ​នូវ​ភិក្ខុ​នោះ​ ​គឺ​សារីបុត្រ​ហ្នឹងឯង​ថា​ ​(​សារីបុត្រ​នេះ​)​ ​ជា​បុត្រ​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់