ជា​ឱរស​របស់​ព្រះមានព្រះភាគ​ ​កើត​ពី​ព្រះ​ឱស្ឋ​ ​របស់​ព្រះមានព្រះភាគ​ ​កើត​ពី​ធម៌​ ​ធម៌​និម្មិត​ឲ្យ​មក​ ​មានធម៌​ជា​មត៌ក​ ​មិនមែន​មាន​អាមិសៈ​ជា​មត៌ក​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្រ​ ​បាន​ញុំាង​ធម្មចក្រ​ដ៏​ប្រសើរ​ ​ដែល​តថាគត​ ​ឲ្យ​ប្រព្រឹត្តទៅ​ហើយ​ ​ឲ្យ​ប្រព្រឹត្តទៅ​តាម​ ​ដោយ​ប្រពៃ​បាន​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ហើយ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​អនុបទ​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ២២៥ | បន្ទាប់