ក៏​និយាយ​តែ​វាចា​មាន​សភាព​ដូច្នោះ​។​ ​លះបង់​សម្ផ​ប្ប​លា​បៈ​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​និយាយ​តាមកាល​ ​និយាយ​តែ​ពាក្យពិត​ ​និយាយ​តែ​ពាក្យ​នាំឲ្យកើត​ប្រយោជន៍​ ​និយាយ​ពី​ធម៌​ ​និយាយ​ពី​វិន័យ​ ​និយាយ​តែ​ពាក្យ​ ​ដែល​គួរឲ្យ​គេ​តម្កល់ទុក​ក្នុងចិត្ត​ ​និយាយ​តែ​ពាក្យ​មាន​គ្រឿង​អាង​តាមកាល​ ​ពាក្យ​មាន​ទីបំផុត​ ​ពាក្យ​មានប្រយោជន៍​។​ ​ខ្ញុំ​នោះ​ ​ជា​អ្នក​វៀរចាក​ការ​ផ្តិល​ផ្តាច់​ ​នូវ​ពីជគាម​ ​និង​ភូតគាម​ ​ជា​អ្នក​បរិភោគ​ភត្ត​តែម្តង​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ក្នុង​វេលាវិកាល​ ​វៀរចាក​ការ​រាំ​ ​ច្រៀង​ ​ប្រគំ​ ​និង​ការ​មើល​នូវ​ល្បែង​ ​ដែល​ជាស​ត្រូវ​ ​ដល់​កុសលធម៌​ ​វៀរចាក​ការ​ប្រដាប់​តាក់តែង​ ​ស្អិតស្អាង​ ​(​រាងកាយ​)​ ​ដោយ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ​ ​វៀរចាក​ការ​ដេក​អង្គុយ​ ​លើ​សេនាសនៈ​ដ៏​ខ្ពស់​ ​និង​សេនាសនៈ​ដ៏​ប្រសើរ​ ​វៀរចាក​ការ​ទទួល​មាស​ ​និង​ប្រាក់​ ​វៀរចាក​ការ​ទទួល​ស្រូវ​ស្រស់​ ​វៀរចាក​ការ​ទទួល​សាច់ឆៅ​ ​វៀរចាក​ការ​ទទួល​ស្រី​ ​និង​ក្មេងស្រី​ ​វៀរចាក​ការ​ទទួល​ខ្ញុំស្រី​ ​និង​ខ្ញុំប្រុស
ថយ | ទំព័រទី ២៣៩ | បន្ទាប់