វៀរចាក​ការ​ទទួល​ពពែ​ ​និង​ចៀម​ ​វៀរចាក​ការ​ទទួល​មាន់​ ​និង​ជ្រូក​ ​វៀរចាក​ការ​ទទួល​ដំរី​ ​គោ​ ​សេះឈ្មោល​ ​និង​សេះញី​ ​វៀរចាក​ការ​ទទួល​ស្រែ​ ​និង​ចំការ​ ​វៀរចាក​ការ​ប្រកប​កិច្ច​ជា​ទូត​នាំ​សំបុត្រទៅមក​ ​វៀរចាក​ការលក់ដូរ​ ​វៀរចាក​ការ​ឆបោក​ដោយ​ជញ្ជីង​ ​ឆបោក​ដោយ​ភាជន៍មាស​ ​ឆបោក​ដោយ​រង្វាស់​ ​ជា​អ្នក​វៀរចាក​ការ​សើរ​រើ​ ​បញ្ឆោត​ ​បន្លំ​ ​កោងកាច​ ​វៀរចាក​ការ​កាត់​ ​(​នូវ​អវយវៈ​ ​មានដៃ​ជាដើម​)​ ​សម្លាប់​ចាប់ចង​ ​ធ្វើ​មនុស្ស​ឲ្យ​វង្វេងផ្លូវ​ ​ប្លន់​ ​កំហែង​យក​ទ្រព្យ​។​ ​ខ្ញុំ​នោះ​ ​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​ជា​គ្រឿង​រក្សា​កាយ​ ​ដោយ​បិណ្ឌបាត​ ​ជា​គ្រឿង​រក្សា​ផ្ទៃ​ ​បើ​ដើរចេញ​ទៅ​ទី​ណាៗ​ ​ក៏​កាន់​យក​តែ​ចីវរ​ ​និង​បិណ្ឌបាត​នោះ​ ​ដើរចេញ​ទៅ​។​ ​ដូច​សត្វ​បក្សី​ ​ហើរ​ទៅកាន់​ទី​ណាៗ​ ​ដោយ​តែ​ស្លាប​ ​និង​រោម​របស់​ខ្លួន​ប៉ុណ្ណោះ​ ​យ៉ាងណា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​ជា​គ្រឿង​រក្សា​កាយ​ ​ដោយ​បិណ្ឌបាត​ ​ជា​គ្រឿង​រក្សា​ផ្ទៃ​ ​បើ​ចេញទៅ​ទី​ណាៗ​ ​ក៏​កាន់​យក​តែ​ចីវរ​ ​និង​បិណ្ឌបាត​ ​ដើរចេញ​ទៅ​ប៉ុណ្ណោះ​ ​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់