ពួកនិគ្រន្ថ ក៏គង់តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិក៏ដោយ ពួកនិគ្រន្ថ ក៏គង់តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះក៏ដោយ ពួកនិគ្រន្ថ ក៏គង់តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ តែងនិយាយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ពាក្យធំ ពាក្យតូច ទាំង១០ប្រការ ដែលប្រកបដោយហេតុ រមែងមកកាន់ទី ដែលគួរឲ្យវិញ្ញូជនតិះដៀល នូវពួកនិគ្រន្ថ ជាអ្នកនិយាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា សេចក្តីប្រឹងប្រែង មិនមានផល សេចក្តីព្យាយាម ក៏មិនមានផល។