[​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​ប្រឹងប្រែង​ ​មានផល​ ​សេចក្តី​ព្យាយាម​ ​មានផល​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​យក​ទុក្ខ​ ​មក​គ្រប​សង្កត់​ខ្លួន​(​១​)​ ​ដែល​មិនធ្លាប់​មានទុក្ខ​គ្រប​សង្កត់​ផង​ ​មិន​លះបង់​សុខ​ ​ប្រកបដោយ​ធម៌​ផង​(​២​)​ ​ជា​អ្នក​មិន​ជ្រុលជ្រប់​ ​ក្នុង​សុខ​នោះ​ផង​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​ផ្គង​សេចក្តី​ព្យាយាម​ ​តណ្ហា​ ​ជាហេតុ​កើតឡើង​នៃ​ទុក្ខ​នេះឯង​ ​រមែង​វិនាស​ ​ព្រោះ​ការ​ផ្គង​សេចក្តី​ព្យាយាម​ ​មួយទៀត​ ​កាលបើ​អាត្មាអញ​ ​ព្រងើយកន្តើយ​ ​ចម្រើន​ឧបេក្ខា​ ​តណ្ហា​ជាហេតុ​កើតឡើង​នៃ​ទុក្ខ​នេះ​ ​ក៏​រមែង​វិនាស​ដែរ​។​ ​កាល​គេ​ផ្គង​ ​នូវ​សេចក្តី​ព្យាយាម​ ​តណ្ហា​ជាហេតុ​កើតឡើង​ ​នៃ​ទុក្ខ​ណា​ ​រមែង​វិនាស​ ​ព្រោះ​ការ​ផ្គង​សេចក្តី​ព្យាយាម​ ​ភិក្ខុ​នោះ​ ​ក៏​ផ្គង​សេចក្តី​ព្យាយាម​ ​ចំពោះ​តណ្ហា​ជាហេតុ​កើតឡើង​នៃ​ទុក្ខ​នោះ​ ​មួយទៀត​ ​កាល​គេ​ព្រងើយកន្តើយ​ ​ចម្រើន​ឧបេក្ខា​
​(​១​)​ ​បុគ្គល​ដែល​ប្រកប​សេចក្តី​ព្យាយាម​ ​ដោយ​ទុក្ករ​កិ​រិយា​ផ្សេង​ៗ​ ​ឈ្មោះថា​ ​យក​ទុក្ខ​មក​សង្កត់​ខ្លួន​។​ ​លុះតែ​បុគ្គល​ណា​បួស​ ​ក្នុង​សាសនា​ហើយ​ ​ជា​អ្នក​ប្រព្រឹត្ត​នៅតែ​ក្នុង​ព្រៃ​ ​ឬនៅ​ទៀប​គល់ឈើ​ជាដើម​ ​បុគ្គល​នោះ​ ​ទើប​ឈ្មោះថា​ ​មិន​យក​ទុក្ខ​មក​សង្កត់​ខ្លួន​។​ ​(​២​)​ ​សេចក្តី​សុខ​ ​ក្នុង​បច្ច័យ៤​ ​មាន​ចីវរ​បច្ច័យ​ជាដើម​ ​ដែល​កើតឡើង​អំពី​សង្ឃ​ ​ឬ​គណៈ​ ​ហៅថា​ ​សុខ​ប្រកបដោយ​ធម៌​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៦ | បន្ទាប់