បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​សេព​ ​នូវ​មនោ​សមាចារ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​មនោ​សមាចារ​ ​មាន​សភាព​យ៉ាងនោះ​ ​បុគ្គល​គួរ​សេព​។​ ​
 [​២០៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​មនោ​សមាចារ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា​ ​ទ្រព្យ​ណា​ ​ជា​របស់​អ្នកដទៃ​ ​ជា​ឧបករណ៍​ ​របស់​អ្នកដទៃ​ ​ជា​អ្នក​គយ​រំពៃ​តែ​របស់​នោះ​ថា​ ​ឱ​ហ្ន៎​ ​ទ្រព្យ​ណា​ ​ជា​របស់​បុគ្គល​ដទៃ​ ​សូមឲ្យ​ទ្រព្យ​នោះ​ ​បាន​មក​ជា​ទ្រព្យ​ ​របស់​អាត្មាអញ​វិញ​ដូច្នេះ​ ​ជា​អ្នកមាន​ចិត្ត​គុំគួន​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​ដែល​ទោស​ប្រទូស្ត​ហើយ​ថា​ ​សូម​សត្វ​ពួក​នេះ​ ​លំបាក​ ​ឬ​បែកធ្លាយ​ ​សាបសូន្យ​ ​វិនាស​ទៅ​ ​កុំ​មាន​សល់​នៅឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​ ​នូវ​មនោ​សមាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់