[​២១២​]​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​សញ្ញា​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ ​ការបាន​ចំពោះ​នូវ​សញ្ញា​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​នូវ​សញ្ញា​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​ ​នូវ​ការបាន​ចំពោះ​សញ្ញា​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​ការបាន​ចំពោះ​សញ្ញា​ ​មាន​សភាព​យ៉ាងនោះ​ ​បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​បុគ្គល​សេព​នូវ​ការបាន​ចំពោះ​សញ្ញា​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​ការបាន​ចំពោះ​សញ្ញា​ ​មាន​សភាព​ដូច្នោះ​ ​បុគ្គល​គួរ​សេព​។​ ​
 [​២១៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ការបាន​ចំពោះ​នូវ​សញ្ញា​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​អភិជ្ឈា​ ​មាន​សញ្ញា​ប្រកបដោយ​អភិជ្ឈា​ ​ជា​អ្នកមាន​ព្យាបាទ​ ​មាន​សញ្ញា​ប្រកបដោយ​ព្យាបាទ
ថយ | ទំព័រទី ២៨៣ | បន្ទាប់