[​២២២​]​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​កាយសមាចារ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​ ​ម្នាល​សារីបុត្រ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​មានចិត្ត​អាក្រក់​ ​មាន​បាតដៃ​ប្រឡាក់​ដោយ​ឈាម​ ​ជា​បុគ្គល​តាំង​មាំ​ ​ក្នុង​ការ​កាប់សម្លាប់​អ្នកដទៃ​ ​មិន​មាន​សេចក្តី​អាណិត​ ​ចំពោះ​សត្វ​ទាំងឡាយ​ ​ជា​អ្នក​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិន​ឲ្យ​ ​ទ្រព្យ​ណា​ ​ជា​របស់​អ្នកដទៃ​ ​ជា​គ្រឿងឧបករណ៍​ ​របស់​បុគ្គល​ដទៃ​ ​ដែល​នៅក្នុង​ស្រុក​ក្តី​ ​នៅក្នុង​ព្រៃ​ក្តី​ ​ជា​អ្នក​កាន់​យក​ទ្រព្យ​នោះ​ ​ដែលគេ​មិន​ឲ្យ​ ​ដែល​រាប់​ចូលក្នុង​ការ​លួច​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ពួក​ស្រី​ណា​ ​ដែល​មាតា​រក្សា​ ​បិតា​រក្សា​ ​មាតាបិតា​រក្សា​ ​បងប្អូន​ប្រុស​រក្សា​ ​បងប្អូន​ស្រី​រក្សា​ ​ញាតិ​រក្សា​ ​ជា​ស្រី​មាន​ប្តី​ ​ស្រី​មាន​អាជ្ញា​ ​ដោយហោចទៅ​ ​សូម្បី​ស្រី​ដែលគេ​នាវ​ទុក​ ​ដោយ​ផ្កាកម្រង​ ​ជា​អ្នក​ដល់​នូវ​ការប្រព្រឹត្ត​កន្លង​ចំពោះ​ពួក​ស្រី​ ​មាន​សភាព​ដូច្នោះ​។​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​នូវ​កាយសមាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។
ថយ | ទំព័រទី ២៩២ | បន្ទាប់