[​២២៣​]​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​នូវ​កាយសមាចារ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​។​ ​ម្នាល​សារីបុត្រ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​បាណាតិបាត​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ ​មាន​គ្រឿង​សស្ត្រា​ដាក់ចុះ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​អាណិត​ ​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សព្វ​សត្វ​ ​លះបង់​អទិន្នាទាន​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​អទិន្នាទាន​ ​ទ្រព្យ​ណា​ ​ជា​របស់​អ្នកដទៃ​ ​ជា​ឧបករណ៍​ ​របស់​បុគ្គល​ដទៃ​ ​ដែល​នៅក្នុង​ស្រុក​ក្តី​ ​នៅក្នុង​ព្រៃ​ក្តី​ ​ជា​អ្នក​មិន​កាន់​យក​ទ្រព្យ​នោះ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​រាប់​ចូលក្នុង​ការ​លួច​ ​លះបង់​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​ពួក​ស្រី​ណា​ ​ដែល​មាតា​រក្សា​ ​បិតា​រក្សា​ ​មាតាបិតា​រក្សា​ ​បងប្អូន​ប្រុស​រក្សា​ ​បងប្អូន​ស្រី​រក្សា​ ​ញាតិ​រក្សា​ ​ជា​ស្រី​មាន​ប្តី​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់