គឺ​អត្តភាវ​ប្ប​ដិ​លាភ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​អត្តភាវ​ប្ប​ដិ​លាភ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​តើត​ថា​គត​សំដែង​ ​សំដៅ​ហេតុ​ដូចម្តេច​។​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​ ​នូវ​ ​អត្តភាវ​ប្ប​ដិ​លាភ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​អត្តភាវ​ប្ប​ដិ​លាភ​ ​មាន​សភាព​ដូច្នោះ​ ​បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​នូវ​ ​អត្តភាវ​ប្ប​ដិ​លាភ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​អត្តភាវ​ប្ប​ដិ​លាភ​ ​មាន​សភាព​ដូច្នោះ​ ​បុគ្គល​គួរ​សេព​។​ ​
 [​២២៥​]​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​អត្តភាវ​ប្ប​ដិ​លាភ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​ ​ម្នាល​សារីបុត្រ​ ​កាល​បុ​គ្គ​លញុំាង​អត្តភាវ​ប្ប​ដិ​លាភ​ ​ដែល​ប្រកបដោយ​ទុក្ខ​ ​ឲ្យ​កើតឡើង​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​ព្រោះ​មិនទាន់​អស់​ភព​ដាច់​ស្រឡះ​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់