[​២២៦​]​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​នូវ​អត្តភាវ​ប្ប​ដិ​លាភ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​។​ ​ម្នាល​សារីបុត្រ​ ​កាល​បុគ្គល​សេព​នូវ​អត្តភាវ​ប្ប​ដិ​លាភ​ ​មិន​មានទុក្ខ​ ​ឲ្យ​កើតឡើង​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​ព្រោះ​អស់​ភព​ដាច់​ស្រឡះ​។​ ​ត្រង់​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​សំដែង​អត្តភាវ​ប្ប​ដិ​លាភ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​អត្តភាវ​ប្ប​ដិ​លាភ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​សំដែង​នូវ​អត្តភាវ​ប្ប​ដិ​លាភ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​គឺ​តថាគត​សំដែង​ ​សំដៅ​ហេតុនេះ​ឯង​។​ ​ម្នាល​សារីបុត្រ​ ​ភាសិត​សង្ខេប​ ​ដែល​តថាគត​ ​មិនបាន​ចែករំលែក​សេចក្តី​ដោយ​ពិស្តារ​នេះឯង​ ​អ្នក​ត្រូវ​យល់​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ចុះ​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់