[​២២៨​]​ ​កាល​ព្រះមានព្រះភាគ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​សង្ខេប​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​មិនបាន​ចែករំលែក​សេចក្តី​ដោយ​ពិស្តារ​ ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​ ​ដោយ​ពិស្តារ​យ៉ាងនេះ​ ​គឺ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​រូប​ ​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​រូប​ដែល​គួរ​សេព១​ ​មិន​គួរ​សេព១​ ​ដូច្នេះ​នុ៎ះ​ ​តើ​ទ្រង់​ត្រាស់​សំដែង​សំដៅ​ហេតុ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​រូប​ដែល​គួរ​ដឹង​ដោយ​ភ្នែក​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​រូប​ដែល​គួរ​ដឹង​ដោយ​ភ្នែក​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​រូប​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​រូប​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​តថាគត​សំដែង​នូវ​រូប​ ​ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​រូប​គួរ​សេព១​ ​មិន​គួរ​សេព១​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់