ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​បុគ្គល​ ​បរិបូណ៌​ដោយ​កាយទុច្ចរិត​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​កាយទុច្ចរិត​នោះ​ជាហេតុ​ ​កាយទុច្ចរិត​នោះ​ជា​បច្ច័យ​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​ ​បរិបូណ៌​ដោយ​វចីទុច្ចរិត​.​.​.​ ​បរិបូណ៌​ដោយ​មនោ​ទុច្ចរិត​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ព្រោះ​មនោ​ទុច្ចរិត​នោះ​ជាហេតុ​ ​មនោ​ទុច្ចរិត​នោះ​ជា​បច្ច័យ​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ទេ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​បុគ្គល​ ​បរិបូណ៌​ដោយ​វចីទុច្ចរិត​.​.​.​ ​បរិបូណ៌​ដោយ​មនោ​ទុច្ចរិត​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​មនោ​ទុច្ចរិត​នោះ​ជាហេតុ​ ​មនោ​ទុច្ចរិត​នោះ​ជា​បច្ច័យ​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​ ​បរិបូណ៌​ដោយ​កាយសុចរិត​ ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់