លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​កាយសុចរិត​នោះ​ជាហេតុ​ ​កាយសុចរិត​នោះ​ជា​បច្ច័យ​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​បុគ្គល​ ​បរិបូណ៌​ដោយ​កាយសុចរិត​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ព្រោះ​កាយសុចរិត​នោះ​ជាហេតុ​ ​កាយសុចរិត​នោះ​ជា​បច្ច័យ​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​ ​បរិបូណ៌​ដោយ​វចីសុចរិត​.​.​.​ ​ត្រង់​ដែល​បុគ្គល​បរិបូណ៌​ដោយ​មនោសុចរិត​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​មនោសុចរិត​នោះ​ជាហេតុ​ ​មនោសុចរិត​នោះ​ជា​បច្ច័យ​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​បុគ្គល​ ​បរិបូណ៌​ដោយ​វចីសុចរិត​.​.​.​ ​ត្រង់​ដែល​បុគ្គល​ ​បរិបូណ៌​ដោយ​មនោសុចរិត​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ព្រោះ​មនោសុចរិត​នោះ​ជាហេតុ​ ​មនោសុចរិត​នោះ​ជា​បច្ច័យ​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ក្នុង​ហេតុ​ ​និង​មិនមែន​ហេតុ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ៣២៦ | បន្ទាប់