បំពេញ​នូវ​សម្មាវាចា​។​ ​សេចក្តី​ព្យាយាម​នោះ​ ​ជា​សម្មា​វាយាមៈ​ ​របស់​បុគ្គល​នោះ​។​ ​បុគ្គល​នោះ​ ​មានសតិ​លះបង់​នូវ​មិច្ឆាវាចា​ ​មានសតិ​ផ្តេក​ផ្តួល​ចិត្ត​ ​ទៅ​រក​សម្មាវាចា​។​ ​សតិ​នោះ​ ​ជា​សម្មាសតិ​ ​របស់​បុគ្គល​នោះ​។​ ​ធម៌​ទាំង៣ប្រការ​នេះ​ ​គឺ​សម្មាទិដ្ឋិ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​រមែង​តាម​ចោមរោម​ ​នូវ​សម្មាវាចា​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​២៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​មគ្គ​ទាំងនោះ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ដឹង​ច្បាស់​នូវ​មិច្ឆា​កម្មន្តៈ​ ​ថា​ជា​មិច្ឆា​កម្មន្តៈ​ ​ដឹង​ច្បាស់​នូវ​សម្មា​កម្មន្តៈ​ ​ថា​ជា​សម្មា​កម្មន្តៈ​។​ ​សេចក្តី​ដឹង​ច្បាស់​នោះ​ ​ជា​សម្មាទិដ្ឋិ​ ​របស់​បុគ្គល​នោះ​។​
 [​២៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆា​កម្មន្តៈ​ ​តើ​ដូចម្តេច​។​ ​ការ​សម្លាប់សត្វ​ ​ការ​លួច​ទ្រព្យ​គេ​ ​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​មិច្ឆា​កម្មន្តៈ​។​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់