[​២៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មា​កម្មន្តៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​សម្មា​កម្មន្តៈ​ ​ថា​មាន​ពីរ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​ ​សម្មា​កម្មន្តៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មា​កម្មន្តៈ​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ក៏​មាន​។​
 [​២៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មា​កម្មន្តៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​វៀរចាក​សម្លាប់សត្វ​ ​វៀរចាក​លួច​ទ្រព្យ​គេ​ ​វៀរចាក​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មា​កម្មន្តៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​។​
 [​២៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មា​កម្មន្តៈ​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​តម​ ​ចៀស​ ​គេច​ ​វៀរចាក​កាយទុច្ចរិត​ទាំង៣ប្រការ​ ​របស់​បុគ្គល​មានចិត្តជា​អរិយៈ​ ​មានចិត្ត​មិន​មាន​អាសវៈ​ ​បរិបូណ៌​ដោយ​អរិយមគ្គ​ ​អ្នក​ចម្រើន​នូវ​អរិយមគ្គ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មា​កម្មន្តៈ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់