[​២៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាអាជីវៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​សម្មាអាជីវៈ​ ​ថា​មាន​ពីរ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​ ​សម្មាអាជីវៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាអាជីវៈ​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ក៏​មាន​។​
 [​២៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាអាជីវៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​លះបង់​នូវ​មិច្ឆាអាជីវៈ​ ​ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មាអាជីវៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​ឲ្យផល​ជា​ឧប​ធិ​ក្កិ​លេស​។​
 [​២៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាអាជីវៈ​ ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​ជា​អង្គ​នៃ​មគ្គ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​តម​ ​ចៀស​ ​គេច​ ​វៀរចាក​មិច្ឆាអាជីវៈ​ ​របស់​បុគ្គល​មានចិត្តជា​អរិយៈ​ ​មានចិត្ត​មិន​មាន​អាសវៈ​ ​បរិបូណ៌​ដោយ​អរិយមគ្គ​ ​ចម្រើន​នូវ​អរិយមគ្គ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​សម្មាអាជីវៈ​ដ៏​ប្រសើរ​ ​មិន​មាន​អាសវៈ​ ​ជា​លោ​កុត្ត​រៈ​ ​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់