ជា​អង្គ​នៃ​មគ្គ​។​ ​បុគ្គល​នោះ​ ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​មិច្ឆាអាជីវៈ​ ​បំពេញ​នូវ​សម្មាអាជីវៈ​។​ ​សេចក្តី​ព្យាយាម​នោះ​ ​ជា​សម្មា​វាយាមៈ​ ​របស់​បុគ្គល​នោះ​។​ ​បុគ្គល​នោះ​ ​មានសតិ​លះបង់​នូវ​មិច្ឆាអាជីវៈ​ ​មានសតិ​ផ្តេក​ផ្តួល​ចិត្ត​ ​ទៅ​រក​សម្មាអាជីវៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​សតិ​នោះ​ ​ជា​សម្មាសតិ​ ​របស់​បុគ្គល​នោះ​។​ ​ធម៌​ទាំង៣ប្រការ​នេះ​ ​គឺ​សម្មាទិដ្ឋិ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​តែង​តាម​ចោមរោម​ ​នូវ​សម្មាអាជីវៈ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​២៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​មគ្គ​ទាំងនោះ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសង្កប្បៈ​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មាទិដ្ឋិ​ ​សម្មាវាចា​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មាសង្កប្បៈ​ ​សម្មា​កម្មន្តៈ​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មាវាចា​ ​សម្មាអាជីវៈ​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មា​កម្មន្តៈ​ ​សម្មា​វាយាមៈ​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មាអាជីវៈ​ ​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់