ក៏​តំ​កល់​មាំ​ ​តំ​កល់​ខ្ជាប់​ ​ដល់​នូវ​ភាវៈ​ខ្ពស់​ឯក​ ​ឈ្មោះថា​ ​ភិ​ក្ខុ​តំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។​
 [​៣០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មាន​កុសលធម៌​ណាមួយ​ ​ជា​ចំណែក​នៃ​វិជ្ជា​ ​តាំងនៅ​ក្នុង​សន្តាន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​មហាសមុទ្រ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ផ្សាយ​ចិត្ត​ទៅ​ហើយ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មាន​ស្ទឹង​តូច​ៗ​ ​ទាំងឡាយ​ណាមួយ​ ​ដែល​ហូរ​មកកាន់​សមុទ្រ​ ​ក៏​តាំងនៅ​ក្នុង​សន្តាន​ចិត្ត​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មាន​កុសលធម៌​ទាំងឡាយ​ណាមួយ​ ​ដែល​ជា​ចំណែក​នៃ​វិជ្ជា​ ​តាំងនៅ​ក្នុង​សន្តាន​ ​ដូច្នោះឯង​។​
 [​៣០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​មារ​ក៏បាន​នៅចន្លោះ​របស់​ភិក្ខុ​នោះ​ ​មារ​ក៏បាន​នូវ​អារម្មណ៍​ ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ចោលដុំថ្ម​ដ៏​ធ្ងន់​ ​ទៅលើ​គំនរ​ដី​ជ្រាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ដុំ​ថ្ម​ដ៏​ធ្ងន់​នោះ​ ​
ថយ | ទំព័រទី ៣៩១ | បន្ទាប់